Our Services





 
នាថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី យស ស៊ីរតនា ប្រធានផ្នែកច្បាប់ និងអនុលោមភាពនៃក្រុមហ៊ុនកាណា ត្រាសបានចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធីបណ្តុះបណ្តាល “ជជែកអំពីបរធនបាលកិច្ច” ក្រោមប្រធានបទស្ដីពី “បរធនបាលកិច្ច៖ យន្តការសម្រាប់ការវិនិយោគលើអចលនទ្រព្យប្រកបដោយទំនុកចិត្ត” រៀបចំដោយនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និង សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា (HDAC) ។