Our Services





 
ថ្ងៃពុធ ២ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ កញ្ញា Sherry Lin ប្រធានផ្នែកប្រតិបត្តិការក្រុមហ៊ុនកាណា ត្រាសបានចូលរួមជាអ្នកពិភាក្សាក្នុងកម្មវិធីរៀបចំដោយនិយ័តករបរធនបាលកិច្ច “ជំនួបបរធនបាលកិច្ច៖ ប្រព័ន្ធសហថាមភាពសម្រាប់ទីផ្សារបរធនបាលកិច្ចនៅកម្ពុជា” ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីវិស័យបរធនបាលកិច្ច ក៏ដូចជាផ្តល់នូវវេទិកាជជែកពិភាក្សាដល់តួអង្គពាក់ព័ន្ធដើម្បីឈ្វេងយល់ពីទំនាក់ទំនងរវាងគ្នាទៅវិញទៅមក និងចាប់យកកាលានុវត្តភាពពីទីផ្សារបរធនបាលកិច្ចនៅកម្ពុជាសម្រាប់ប្រតិបត្តិការធុរកិច្ចរបស់ខ្លួន នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។
កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងឱ្យនិយ័តករទាំងអស់ក្រោមឱវាទរបស់ អ.ស.ហ. ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ. អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវឧកញ៉ា លោក លោកស្រី តំណាងក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច និងបុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ចផងដែរ។