About Us

អំពីយើង

ក្រុមហ៊ុន កាណា ត្រាស ឯ.ក គឺជាក្រុមហ៊ុនបរធនបាលដំបូង និងឈានមុខគេនៅប្រទេសកម្ពុជា ដែលមានមោទនភាពក្នុងនាមជាអ្នកត្រួសត្រាយផ្លូវក្នុងវិស័យសេវាកម្មបរធនបាលកិច្ចនៅក្នុងប្រទេស ចាប់តាំងពីការបង្កើតក្រុមហ៊ុន នៅខែឧសភា ឆ្នាំ២០១៨។ ក្នុងនាមជាដៃគូដែលទទួលបាននូវទំនុកចិត្តក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ និងទ្រព្យធន ក្រុមហ៊ុន កាណា ត្រាស ផ្តល់ជូននូវដំណោះស្រាយបរធនបាលកិច្ចដែលប្រកបដោយសុវត្ថិភាព តម្លាភាព និងត្រូវបានគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ បុគ្គល និងអាជីវកម្ម។
 
ដោយផ្អែកលើជំនាញវិជ្ជាជីវៈឈានមុខគេ ព្រមទាំងការប្តេជ្ញាចិត្តយ៉ាងមុតមាំផ្តល់នូវសុចរិតភាព និងនវានុវត្តន៍ ក្រុមហ៊ុន កាណា ត្រាស បន្តលើកកម្ពស់ស្តង់ដារសេវាកម្មបរធនបាលកិច្ចនៅក្នុងប្រទេសកម្ពុជា ស្របតាមការវិវត្តយ៉ាងឆាប់រហ័សនៃវិស័យហិរញ្ញវត្ថុ និងបន្តរក្សាតំណែងជាក្រុមហ៊ុនបរធនបាលឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

 

ចក្ខុវិស័យ

ចក្ខុវិស័យរបស់ក្រុមហ៊ុន កាណា ត្រាស គឺក្លាយជាក្រុមហ៊ុនជម្រើសដំបូង និងល្អឥតខ្ចោះរបស់អតិថិជន ដោយរក្សានូវតំណែង ជាក្រុមហ៊ុនបរធនបាលដ៏ឆ្នើម និងឈានមុខគេនៅប្រទេស កម្ពុជា។

 

បេសកកម្ម

បេសកម្មរបស់ក្រុមហ៊ុន កាណា ត្រាស គឺខិតខំផ្តល់នូវសេវាកម្មល្អឥតខ្ចោះ ប្រកបដោយវិជ្ជាជីវៈ និងភាពស្ងប់ចិត្ត។

 

តម្លៃស្នូល  

  • បេជ្ញាចិត្ត ដើម្បីឲ្យអតិថិជនទទួលបានសមិទ្ធិផលជាទីគាប់ចិត្ត និងបន្តធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀត។
  • ប្រកបដោយសុចរិតភាព វិជ្ជាជីវៈ ដោយផ្តល់នូវទំនុកចិត្ត និងរក្សាការសម្ងាត់ដល់អតិថិជន ភាគហ៊ុននិក ក្រុមការងារ និងសាធារណៈទូទៅ ។
  • ខិតខំកសាងក្រុមការងារដ៏ឆ្នើមដោយផ្តោតលើការទុកចិត្តគ្នាទៅវិញទៅមក កម្មសិទ្ធភាគហ៊ុន ភាពសុក្រិត។